To the central content area :::
sorotan-內頁
::: To the bottom Area

កាកបាទក្រហមកម្ពុជានាំយកអំណោយផ្តល់ជូនយុវជនក្រីក្រនៅស្រុកសំរោង

2015-01-21 15:50

 

តាកែវ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាឲ្យមន្រ្តីកាកបាទក្រហមកម្ពុជា នាំយកអំណោយមួយចំនួន ប្រគល់ជូនយុវសិស្សថ្នាក់ទី១២ និង ម្តាយជរាមានជំងឺប្រចាំកាយ ដែលកំពុងជួបការលំបាកខ្លាំងក្នុងការរស់នៅ និងការសិក្សា។
អំណោយសម្បុរសរបស់កាកកាទក្រហម បានយកទៅប្រគល់ជូនយុវសិស្សកម្សត់ និងក្រុមគ្រួសារ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ ដល់លំនៅដ្ឋាននាភូមិទ្រា ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

យុវជន ហ៊ុន ភារម្យ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជាអំណោយដល់រូបគេ។ អំណោយជាសម្ភារៈនិងថវិកានេះ គឺជាកម្លាំងចិត្តឲ្យរូបគេកាន់តែប្រឹងប្រែងរៀនសូត្រ បានជ្រៅជ្រះបន្តទៀត ហើយក្នុងនាមរូបគេជាយុវជនកាកបាទក្រហមម្នាក់ គេនឹងធ្វើជាគំរូល្អដល់យុវជនកាកបាទក្រហមដទៃទៀត ឲ្យយកគំរូតាម ហើយរូបគេ ក៏សូមជួនពរឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ និងជួបប្រទះ និងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Write your comment
Auth Code
Top