To the central content area :::
sorotan-內頁
::: To the bottom Area

កម្ពុជា​បញ្ជូន​សំណើ​ខ្ចីលុយ​ $៣០០ លាន​ពី​ចិន​ដើម្បី​ធ្វើ​ឃ្លាំង​ស្តុក​ស្រូវ

2015-01-21 15:50

 

ភ្នំពេញៈ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សំណើ​ខ្ចីលុយ​ចិន​​ ៣០០​ លាន​ដុល្លារ​រួច​រាល់​ហើយ​ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ជាង​១០​កន្លែង​នៅ​ក្នុង​ប្រទេស​។​

គម្រោង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​តាម​បណ្តា​ខេត្ត​នេះ​អាច​មាន​លទ្ធភាព​ស្តុក​ស្រូវ​១,២ ​លាន​តោន​។ ​

សំណើ​នេះ​បាន​រៀប​ចំឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​ ហើយ​ទើប​បាន​ផ្ញើជូនរ​ដ្ឋាភិបាល​ចិន​ដើម្បី​ធ្វើការ​អនុម័ត​ដែល​រំពឹង​ថា​ដំ​ណើរ​ការ​គម្រោង​នេះ​នឹង​អាច​ចាប់​ផ្តើម​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ២០១៥​

 នេះ​តទៅ​។ 

លោក​ កល្យាណ​ បាន​​ថា ​ខាង​ភាគី​កម្ពុជា​កំ​ពុង​រង់​ចាំ​ការ​ពិ​ចារណា​ពី​ខាង​ភាគី​ចិន​ទាក់​ទង​នឹង​សំណើ​នេះ​មុន​នឹង​ឈាន​ដល់​មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋ​ និង​រដ្ឋ​។

លោក​ថ្លែង​ថា​៖​ «​​ឃ្លាំង​ស្តុក​ស្រូវ​ដំណើរការ​ដោយ​ជោគជ័យ​លុះ​ត្រា​តែ​ឯក​ជន​ចូល​រួម។ អ៊ី​ចឹង​នៅ​ពេល​ដែល​មាន​ការ​ព្រមព្រៀង​ហើយ​ យើង​នឹង​ចរចា​ពិភាក្សារ​លម្អិត​ជា​មួយ​ខាង​វិស័យ​ឯកជន​ដើម្បី​ឲ្យ​គាត់​ចូល​រួម​តាក់​តែង​ផែន​ការ​សកម្ម​ភាព​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ឃ្លាំង​រដ្ឋ​ដំណើរការ​បាន​ជោគ​ជ័យ​»​។

លោក​បន្ត​ថា ​ឃ្លាំង​ស្តុក​ស្រូវ​នេះ​ជា​គម្រោង​របស់​រដ្ឋ​តែ​នឹង​មាន​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ដល់ក្រុម​ហ៊ុន​ឯកជន ​ដូច្នេះ​មាន​ន័យ​ថា ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឬអ្នក​យក​ស្រូវ​មក​ស្តុក​ត្រូវ​បង់​សេវា​ជួល​ពេល​ត្រូវ​ការ​ស្តុក​ស្រូវ​ក្នុង​ឃ្លាំង​នេះ។​

លោក​អះ​អាង​ថា​៖​«​យើង​នឹង​​ធ្វើ​​ឃ្លាំង​នេះ​ជា​កន្លែង​ស្តុក​ទុក​ស្រូវដែល​មាន​គុណភាព។ យើង​មាន​គោល​ដៅ​ពង្រឹង​ទំ​នុក​ចិត្ត​ដល់​អ្នក​ផ្តល់​កម្ចី​ ដូច្នេះ​អ្នក​ដែល​យក​ស្រូវ​មក​ផ្ញើនឹង​អាច​យក​ស្រូវ​នេះ​ធ្វើ​ជា​វត្ថុ​បញ្ចាំ​នៅ​ធ​នា​គារ​ដើម្បី​ទទួល​កម្ចី​វិញ​»​។

 

 

 

Write your comment
Auth Code
Top