To the central content area :::
sorotan-內頁
::: To the bottom Area

ស្រុកចាងហ្វា ប្រារព្ធធ្វើកម្មវិធីអបអរសាទរ ទិវាជនអន្ដោប្រវេសន៍

2014-11-27 10:28

        នាថ្ងៃទី៧ ខែវិច្ឆិកា អាជ្ញាធរស្រុកចាងហ្វា ប្រារព្ធធ្វើកម្មវិធីអបអរសាទរទិវាជន អន្ដោប្រវេសន៍។

        អភិបាលស្រុក លោក ខឺ ឆឹងហ្វាង បានបញ្ជាក់ថា ប្រជាជនចំណូលស្រុកថ្មីគឺ ជាសមាជិកមួយរបស់សង្គមតៃវ៉ាន់ ហេតុដូចនេះអាជ្ញាធរស្រុកយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះសុខុមាលភាព និងសិទ្ធិរបស់ពួកគេ។ លោកសង្ឃឹមថា ការចូលរួម របស់អង្គការសប្បុរសធម៌ និងការចូលរួមរបស់សហគមន៍ នឹងធ្វើឲ្យពួកគេទទួល បានភាពកក់ក្ដៅពីស្រុកចាងហ្វា។

        ចំនួនប្រជាជនចំណូលស្រុកថ្មីនៅស្រុកចាងហ្វាឈរនៅចំណាត់ថ្នាក់លេខ៧

ទូទាំងប្រទេស។ អាជ្ញាធរស្រុកសង្ឃឹមថា កម្មវិធីនេះនឹងផ្ដល់ឱកាសទំនាក់ទំនងគ្នា រវាងប្រជាពលរដ្ឋនិងប្រជាជនចំណូលស្រុកថ្មី ហើយក៏សង្ឃឹមថាប្រជាជនចំណូល ស្រុកថ្មីនឹងចាត់ទុកស្រុកចាងហ្វាគឺជាផ្ទះទី២របស់ពួកគេ ព្រមទាំងបញ្ចូលភាព ចម្រុះ និងគំនិតច្នៃប្រឌិតទៅឲ្យទីនេះ។

Write your comment
Auth Code
Top