To the central content area :::
sorotan-內頁
::: To the bottom Area

ផ្សារ​ហ៊ុន​កម្ពុជា​បង្កើត​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជួញ​ដូរ

2015-01-21 15:50

 

ភ្នំពេញៈ ការ​ជួញដូរ​នៅ​ផ្សារ​ភាគហ៊ុន​កម្ពុជា​នឹង​កាន់​តែ​ងាយ​ស្រួល​បន្ទាប់ពី​ផ្សារ​ហ៊ុន​បាន​ប្រកាស​កាលពី​ម្សិលមិញ​អំពី​ឧបករណ៍​ថ្មី​ពីរ​ក្នុង​ផ្សារ​ហ៊ុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា(CSX) ឲ្យ​ដឹងថា​របៀប​ជួញ​ដូរ​ថ្មី​ពីរ​នេះ គឺ​«ការ​ជួញដូរ​និរន្តរ៍» និង«ការ​ជួញ​ដូរ​មុន​ការ​ទូទាត់» វិនិយោគិន​អាច​ប្រើប្រាស់​បាន​ពី​ថ្ងៃទី២ ខែ​កុម្ភៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា៖ «ការ​ជួញ​ដូរ​និរន្តរ៍​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ទិញ​និង​លក់​មូលបត្រ​ភ្លាមៗ​ដោយ​មិន​រង់ចាំ​ពេល​ជួញ​ដូរ​រាល់​កន្លះ​ម៉ោង​ដូច​មុន»។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «ម្យ៉ាង​វិញ​ទៀត ការ​ជួញ​ដូរ​មុន​ការ​ទូទាត់​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ប្រើប្រាស់​មូលបត្រ​)ឬ​សាច់​ប្រាក់​សុទ្ធ(ដែល​ទទួល​បាន​ពី​ការ​ទិញ​)ឬ​ការ​លក់)​ធ្វើ​ការ​ជួញ​ដូរ​បន្ថែម​ទៀត​ភ្លាមៗ​ដោយ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​ការ​ជួញ​ដូរ​ពីរ​ថ្ងៃ​ក្រោយ​ដូច​មុន​នោះ​ទេ»។

លោក ល្មូន សូឡី អនុ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​ទីផ្សារ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា បាន​ថ្លែងថា ប្រសិទ្ធ​ភាព​ថ្មី​នេះ​ធ្វើ​ឲ្យ​ការ​ជួញដូរ​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា​មិន​សូវ​មាន​ការ​ធុញ​ទ្រាន់ ពិសេស​សម្រាប់​វិនិយោគិន​បរទេស។

Write your comment
Auth Code
Top