跳到主要內容區塊 :::
焦點新聞-內頁
::: 跳至下方選單區

សហរដ្ឋអាមេរិក ជំរុញឲ្យមានការសិក្សាភាសាអង់គ្លេសនៅកម្ពុជា

2014-06-13 17:00

ភ្នំពេញ: នៅថ្ងៃទី១០ ខែមិថុនានេះ លោក Jeff Daigle ភារធារីនៃស្ថានទូតសហរដ្ឋអាមេ រិកប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូទៅទស្សនា វិទ្យាល័យ ហ៊ុនសែនបារាយណ៍ ខេត្តកំពង់ធំ ដើម្បីជួបជាមួយសិស្សចំនួន២០នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងកម្មវិធីអាហារូបករណ៍ខ្នាត តូចផ្នែកភាសាអង់គ្លេស ដែលមានរយៈពេល២ឆ្នាំ។

       លោក Jeff Daigle បានបញ្ជាក់ថា “ស្ថានទូតអាមេរិក មានមោទនភាព នឹងជួយគាំទ្រ ដល់ការសិក្សាភាសាអង់គ្លេសរបស់អ្នក។ ជំនាញរបស់អ្នក នឹងជួយអ្នកឲ្យទទួលបានជោគជ័យ ក្នុងការសិក្សា ហើយបើកផ្លូវទៅរកអាជីពជាទីសង្ឃឹម”។

       កម្មវិធីអាហារូបករណ៍ខ្នាតតូចនេះ ផ្តល់ដល់សិស្សវិទ្យាល័យពូកែៗនៅតាមសហគមន៍ នានា ដែលមានស្ថានភាពសេដ្ឋកិច្ចខ្សត់ខ្សោយ នូវឱកាសបានសិក្សាភាសាអង់គ្លេសក្រៅម៉ោង និងក្នុងវគ្គខ្លីៗជាច្រើន ដើម្បីលើកកំពស់សមត្ថភាពពួកគេ ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

 

(ប្រភពមកពី៖ Cambodia Express News ថ្ងៃទី១0 ខែមិថុនា ឆ្នាំ២០១៤)

留下回應
驗證碼
回到頁首