跳到主要內容區塊 :::
焦點新聞-內頁
::: 跳至下方選單區

ត្រី៩០តោនងាប់ ដោយសារខ្យល់ព្យុះ នៅតំបន់អភិរក្សបឹងទន្លេឆ្មា នៅខេត្តកំពង់ធំ

2014-06-13 16:50

ត្រី៩០តោនងាប់ ដោយសារខ្យល់ព្យុះ នៅតំបន់អភិរក្សបឹងទន្លេឆ្មា នៅខេត្តកំពង់ធំ

 

             ភ្នំពេញ: ខ្យល់ព្យុះកន្ត្រាក់រយៈពេលកន្លះម៉ោង បានបោកបក់លើតំបន់អភិរក្សបឹងទន្លេ ឆ្មា ស្ថិតនៅជាប់បឹងទន្លេសាប ក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ បាន បណ្តាលឲ្យងាប់ត្រីអស់ប្រមាណ៩០តោន។ ក្នុងនោះ មានត្រីសណ្តាយ និងត្រីក្រពាត់ ប្រមាណ ២៣តោន ត្រីឆ្លាំងជាង១០តោន ត្រីកែសជាង១តោន និងត្រីស្រកាចម្រុះជាង៥០តោនទៀត។

             ដោយសារតែតំបន់នោះមានទឹករាក់ ជម្រៅប្រហែលជា ៣ ទៅ ៤ តឹក ខ្យល់ក៏កកូរទឹក ទៅជាភក់ ធ្វើឲ្យមានឧស្ម័នពុលចេញមក ហើយទឹកអស់អុកស៊ីសែន។ ភក់បានរុំស្រកាត្រី

បណ្តាលឲ្យត្រីដកដង្ហើមមិនរួច ក៏ងាប់។

             ព្យុះកន្ត្រាក់ដូចគ្នានេះ កាលពីឆ្នាំទៅ បានសម្លាប់ត្រីអស់ប្រមាណ ៤០ តោន។ ករណី នោះ បានកើតឡើងដោយសារតែទឹករាក់ ហើយណាមួយទឹកក្តៅផង ក៏បណ្តាលឲ្យត្រីងាប់ ដូច្នេះ។

 

(ប្រភពមកពី៖ Cambodia Express News ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤)

留下回應
驗證碼
回到頁首