跳到主要內容區塊 :::
地方新聞-內頁
::: 跳至下方選單區

បើកក្រុមហ៊ុនអចលនទ្រព្យ ទទួលបានជំនឿទុកចិត្តជាខ្លាំង

2014-06-13 15:58

 

 

 

             លោកអ៊ុំម៉ី ដែលបានធ្វើការក្នុងអាជីពអចលនទ្រព្យអស់រយៈពេលជាង២០ឆ្នាំនៅតំបន់ ណានស៊ឺជេ ក្រុងតៃប៉ិក ទទួលបានការជឿទុកចិត្តយ៉ាងខ្លាំង ហើយថ្មីៗនេះគាត់បានចុះនិវត្តន៍ ដែលសេវាកម្មការងាររបស់គាត់ត្រូវបានបន្ដដោយកូនស្រី។

             ប៉ុន្មានឆ្នាំមុន លោកអ៊ុំម៉ី ធ្លាប់ជួយឧបត្ថម្ភប្រាក់កំរៃ ទីស្នាក់អាស្រ័យ និង ផ្ដល់សេវា ប្រឹក្សាទិញលក់ដីដោយឥតគិតថ្លៃ ដល់សមាគមន៍សែចិនភូមា ហើយក្រោយមកទៀតសូម្បីតែ ទំនាស់ក្នុងគ្រួសារ និងបញ្ហាស្នងកេរ្ដិ៍មរតក ក៏ត្រូវបានគាត់ជួយដោះស្រាយដែរ។

កូនស្រីរបស់គាត់បានទទួលក្រុមហ៊ុនអចលនទ្រព្យបន្ដពីគាត់កាលពីឆ្នាំមុន ដោយនាង សង្ឃឹមថានឹងប្រឹងឲ្យអស់ពីលទ្ធភាពដូចឪពុកម្ដាយរបស់ខ្លួន ក្នុងការជួយសម្រួលដោះស្រាយ បញ្ហាជូនដល់ប្រជាពលរដ្ឋ។

留下回應
驗證碼
回到頁首