跳到主要內容區塊 :::
焦點新聞-內頁
::: 跳至下方選單區

ពាណិជ្ជករកម្ពុជា និងខេត្ដស៊ីឈួនចិនពិភាក្សាអំពីទីផ្សារគ្រឿងម៉ាស៊ីននិងយានយន្ដនៅកម្ពុជា

2014-07-28 10:10

ភ្នំពេញ  ពាណិជ្ជករកម្ពុជាចំនួន16ក្រុមហ៊ុននិងពាណិជ្ជករចិនមួយក្រុមមកពីខេត្ត​ស៊ី​ឈួនចំនួន8ក្រុមហ៊ុនបានពិភាក្សាគ្នាអំពីទីផ្សាគ្រឿងម៉ាស៊ីននិងយានយន្ត មានរថយន្តនិងម៉ូតូនៅកម្ពុជា។

​    ​លោក​ឈាវ ផា​ប្រធាន​នាយក ដ្ឋា​ន​អភិវឌ្ឍ​ទីផ្សារ​នៃ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជ​កម្មបាន​មានប្រសាសន៍ថា ដោយសារតែ​កំណើនសេដ្ឋកិច្ច​កម្ពុជា គឺជា​ទីផ្សារ​មួយ​ដ៏​ប្រសើរ​សម្រាប់​ទំនិញ ទាំងនេះ ។ កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​សភាព​ខ្លាំងក្លា ពោលគឺ​ជាមួយ នឹង​អត្រា​ជា​មធ្យម​ប្រមាណ​៧,៨​ភាគ រយ​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា នា​រយៈពេល​ចុងក្រោយ​នេះ​ទីផ្សារ រថយន្ដ​ទំនើបៗ និង​គ្រឿងយន្ដ​គ្រប់ ប្រភេទ​បាន​បើក និង​ធ្វើចរាចរ​នៅ ពេញ​លើ​ទីផ្សារ  ។ 
​​លោក​បាន​បន្ដទៀតថា នៅ ពេលបច្ចុប្បន្ន​ដោយសារ​តែ​ស្ថានភាព បែប​ប​នេះ រថយន្ដ​ម៉ាក​ល្បីៗ​ជាច្រើន បាន​កំពុងតែ​បោះជំហាន​មកកាន់​ទីផ្សារ នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការបង្កើត រោងចក្រ​គ្រឿងបន្លាស់ គឺ​ត្រូវបាន​លើក ទឹក​ចិ​ត្ដ​។​
​​លោក​បាន​បញ្ជាក់ថា “ក្រុមហ៊ុនផលិតគ្រឿងបន្លាស់គួរចាប់ផ្តើមសិក្សាទីផ្សានិងបច្ចេកទេសដើម្បីវិនិយោគនៅកម្ពុជា”  ​​លោក​បាន​បន្ថែមថា នៅពេល នេះ កម្ពុជា​កំពុងតែ​បើក​ជំហរ ហើយ ទីផ្សារ​ក៏​កំពុងតែ​ទូលាយ​ដោយ​កម្ពុជា អាច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​វិនិយោគ បរទេស​វិនិយោគ​រហូតដល់​ទៅ​១០០ ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា ។ 

                    

 

 

留下回應
驗證碼
回到頁首