跳到主要內容區塊 :::
地方新聞-內頁
::: 跳至下方選單區

ដៃគូរៀបការបរទេស នៃហួលៀន ខិតខំសិក្សារៀនសូត្រ ទទួលបានរង្វាន់

2014-06-13 16:08

       នៅក្នុងពិធីចែកសញ្ញាប័ត្ររបស់ សាលាឯកទេសពាណិជ្ជកម្មជាន់ខ្ពស់ហួលៀន (National Hualien Commercial High School) ឆ្នាំនេះ សិស្សបញ្ចប់ការសិក្សាជនជាតិវៀតណាម ហូស៊ឺពី យាន ទទួលបានរង្វាន់អភិបាលស្រុក។ គាត់ធ្លាប់ទទួលបានរង្វាន់ជាច្រើនពី សាលាបំប៉នបឋម សិក្សា សាលាបំប៉នមធ្យមសិក្សា និង សាលាឯកទេសពាណិកកម្មជាន់ខ្ពស់ ដែលនេះគឺជាគំរូដ៏ ល្អ សម្រាប់ប្រជាជនចំណូលស្រុកថ្មី។

       ថ្ងៃធម្មតា ហូស៊ឺពីយាន នៅបម្រើឪពុកម្ដាយក្មេក និងបីបាច់ថែរក្សាកូនស្រីទាំងពី ប៉ុន្ដែគ្រួ សាររបស់គាត់លើកទឹកចិត្តជាខ្លាំងឲ្យគាត់ធ្វើសិក្សា។ ហេតុដូចនេះ គាត់តែងតែប្រឹងអស់ពី

សមត្ថភាពនៅក្នុងការស្វែងរកចំណេះរបស់ខ្លួន ហើយនៅក្នុងដំណាក់កាលនីមួយៗនៃការសិក្សា របស់គាត់ គាត់តែងតែទទួលរង្វាន់។ វត្ដមានរបស់គាត់នៅក្នុង សាលាឯកទេសពាណិជ្ជកម្មជាន់ ខ្ពស់ មានពេញ ក្នុងរយៈពេល៣ឆ្នាំ ដែលនេះគឺជាគំរូដ៏ល្អសម្រាប់ប្រជាជនចំណូលស្រុកថ្មី។

       នាយកសាលាឯកទេសពាណិជ្ជកម្មជាន់ខ្ពស់ សង្ឃឹមថាសិស្សបញ្ចប់ការសិក្សាទាំងអស់ នឹងប្រកាន់ខ្ជាប់នូវសេចក្ដីសាទរជារៀងរហូត ដើម្បីឲ្យខ្លួនឯងមានផ្លូវរីកចំរើនទៅអនាគតយ៉ាង ទូលំទូលាយ។

 

 

留下回應
驗證碼
回到頁首