跳到主要內容區塊 :::
地方新聞-內頁
::: 跳至下方選單區

ដៃគូរៀបការបរទេសជនជាតិវៀតណាម ការពារគ្រួសារខាងប្ដី ដោយមិនបោះបង់ចោល

2014-06-13 16:08

       ដៃគូរៀបការបរទេសជនជាតិវៀតណាម ចឹង អ៊ីគូ រៀបការមកតៃវ៉ាន់រយៈពេល១៤ឆ្នាំ ហើយ ថ្វីត្បិតតែគ្រួសារខាងប្ដីមានជីវភាពក្រក្រីក៏ពិតមែន ក៏គាត់នៅតែយកចិត្តទុកដាក់ថែរក្សា។ ថ្មីៗនេះគាត់បានតំណាងឲ្យខណ្ឌលីវអ៊ីង ឈរឈ្មោះជា ម្ដាយខ្លាំង នៃក្រុងតៃណាន។

       ពេលរៀបការមកតៃវ៉ាន់ដំបូង ទើប ចឹង អ៊ីគូ ដឹងថាជីវភាពគ្រួសារខាងប្ដីខ្សត់ខ្សោយ សូម្បី តែលំនៅដ្ឋានក៏ចាស់ទ្រុតទ្រោមជាងទ្រុងជ្រូង នៅឯផ្ទះនៅវៀតណាមរបស់គាត់ទៅទៀត។ គាត់ ត្រូវថែរក្សាស្វាមីរបស់គាត់ដែល គ្មានការងារធ្វើ និងមានសុខភាពទ្រុតទ្រោម សូម្បីតែម្ដាយមីង ខាងប្ដី និងម្ដាយក្មេក ក៏ត្រូវឲ្យគាត់មើលការថែរក្សាដែរ។ ថ្វីត្បិតតែជនរួមជាតិរបស់គាត់ញុះញង់ ឲ្យគាត់ចាកចេញ ប៉ុន្ដែគាត់បែរជារែកនូវអំរែកដ៏ធ្ងន់មួយនេះ ខិតខំមើលការថែរក្សាគ្រួសារខាងប្ដី រហូតដល់ស្វាមីរបស់គាត់ទទួលមរណៈភាព។

       កូនស្រីរបស់គាត់ រៀននៅបឋមសិក្សាថ្នាក់ទី៦ ដឹងក្ដីណាស់ ហើយម្ដាយកូនទាំងពីរនេះ រស់នៅជាមួយគ្នា ដោយមិនអាចបំបែកបាន។

 

留下回應
驗證碼
回到頁首