跳到主要內容區塊 :::
焦點新聞-內頁
::: 跳至下方選單區

ផ្លែទុរេន ក្នុងស្រុក មានច្រើនជាងទុរេន មកពីក្រៅស្រុក

2014-06-13 17:00

ភ្នំពេញ: រដូវកាលផ្លែទុរេនបានមកដល់ យើងឃើញថា គ្រប់បណ្ដាទីផ្សារជាច្រើនក្នុង រាជធានីភ្នំពេញ មានអាជីវករលក់ផ្លែទុរេនជាច្រើន កំពុងមមាញឹកនឹងសកម្មភាពអាជីវកម្មរបស់

ខ្លួន។ វត្តមានផ្លែទុរេន ដែលអាជីវករបានដាក់តាំងលក់នៅលើទីផ្សារទាំងនោះ គឺមានភាគច្រើន ជាផ្លែទុរេន ដែលបានដាំនៅក្នុងទឺកដីខេត្តកំពត និងខេត្តកំពង់ចាម នៃប្រទេសកម្ពុជា។

       បច្ចុប្បន្ននេះយើងឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង មានការគាំទ្រផលិតផល ផ្លែទុរេនក្នុងស្រុក ច្រើនជាង ផលិតផលផ្លែទុរេនមកពីក្រៅស្រុក ដោយក្នុងនោះមុនពេលទិញ ពួកគាត់សួរអំពីប្រភពកំណើតនៃផ្លែទុរេនទាំងនោះសិន ទើបពួកគាត់ទិញវា ។

       គួររំលឹកផងដែរថា ផ្លែទុរេន ជាប្រភេទផ្លែឈើដែល មានផ្លែធំ មានបន្លា ហើយសំបូរទៅ ដោយជីវជាតិបំប៉ន ដូចជា ប្រូតេអ៊ីន វិតាមីន ជាតិរ៉ែ និងសារធាតុសំខាន់ៗជាច្រើនទៀត។ ផ្លែ ទុរេន ត្រូវបានគេចាត់វាជាស្ដេចផ្លែឈើនៅអាស៊ីអាគ្នេយ៍ វាមានកំណើតនៅប្រទេសព្រុយណេ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

 

(ប្រភពមកពី៖ Cambodia Express News ថ្ងៃទី១0 ខែមិថុនា ឆ្នាំ២០១៤)

留下回應
驗證碼
回到頁首