跳到主要內容區塊 :::
焦點新聞-內頁
::: 跳至下方選單區

គម្រោងធ្វើផ្លូវសម្រាប់ថ្មើរជើងមាត់ទន្លេត្រូវបានលើកយកមកពិភាក្សា

2014-07-28 10:10

ភ្នំពេញ:  សាលា​រាជធានី  ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ជាថ្មី​ម្ដងទៀត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ដើម្បី ពិនិត្យមើល​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង មួយ​ខ្សែ​​មាត់ទន្លេ​៤​មុខ ចាប់ពី​បញ្ជរ ទេសចរណ៍​មុខ​ព្រះបរមរាជវាំង ដល់ ស្ពាន​ព្រះមុនីវង្ស ដែល​គម្រោង​ស្ថាបនា ក្នុង​គោលដៅ​កាត់បន្ថយ​ការកកស្ទះ ចរាចរ និង​ទាក់ទាញ​ភ្ញៀវទេសចរ ។ កិច្ចប្រជុំ​បាន​ប្រ​ព្រឹ​ត្ដទៅ​ក្រោម​ការ អញ្ជើញ​ចូលរួម​របស់ លោកប៉ា សុ ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។​
​    ​កិច្ចប្រជុំ​នេះ មានការ​ចូលរួម ពី​តំណាង​សណ្ឋាគារ​ទាំង​៣ ដែល​ជាប់ ពាក់ព័ន្ធ ក្នុងនោះ​មាន​សណ្ឋាគារ កាំបូឌីយ៉ាណា​,​សណ្ឋាគារ​អ៊ី​ម៉ា​វ៉ា​រី និង សណ្ឋាគារ​អ៊ី​ម​ភើ​រៀ និង​តំណាង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល មាន​ដី និង​ផលប៉ះពាល់ ព្រម​មន្ដ្រី ជំនាញ​របស់​សាលា​រាជធានី ។ នៅ​ដើម ខែសីហា​ខាងមុខ ក្រុមមន្ដ្រី​នឹង​ចុះទៅ ពិនិត្យ​ទីតាំង​គម្រោង​ស្ថាបនា​ផ្លូវ​ជាក់ ស្ដែង​ម្ដងទៀត មុននឹង​ចាប់​ផ្ដើមធ្វើ ។​
​    ​ក្នុង​កិច្ចប្រជុំ​លោក​អភិបាល រាជធានី​បាន​ណែនាំ​ដល់​មន្ដ្រី​ជំនាញ​ឱ្យ សិក្សា​ឱ្យបាន​ម៉ត់ចត់​ពី​ផលប៉ះពាល់ និង លក្ខណៈ​បច្ចេកទេស និង​ព្យាយាម បំ​ព្រួញ​ផលប៉ះពាល់​ឱ្យនៅ​តិច​បំផុត ។ លោក​បញ្ជាក់ថា ការស្ថាបនា​ផ្លូវ​មាត់ទន្លេ គឺជា​ផ្នែក​មួយ​នៃ​ការរៀបចំ សណ្ដាប់ធ្នាប់​ចរាចរ​របស់​សាលា​រាជ ធានី តា​មតិ​រិ​វិថី​ព្រះស៊ីសុវត្ថិ ដែលជា កន្លែង​ប្រមូលផ្ដុំ​ភ្ញៀវទេសចរ​ជាតិ និង អន្ដរជាតិ​មក​លំហែ​នៅមុខ​ព្រះ​បរម រាជវាំង ។​

 

留下回應
驗證碼
回到頁首