跳到主要內容區塊 :::
地方新聞-內頁
::: 跳至下方選單區

ដៃគូរៀបការសញ្ជាតិវៀតណាមធ្វើជាតំណាងទទួលសញ្ញាប័ត្រអនុបណ្ឌិត

2014-06-13 15:42

ដៃគូរៀបការសញ្ជាតិវៀតណាមធ្វើជាតំណាងទទួលសញ្ញាប័ត្រអនុបណ្ឌិត

 

              នាថ្ងៃទី៨ សាកលវិទ្យាល៏យបច្ចេកវិទ្យាណានខាយ (Nan Kai University of Technology) នៃស្រុកណានថូវ បានប្រារព្ធពិធីចែកសញ្ញាប័ត្រ។ អូវស៊ឺពីហុង ជនជាតិវៀតណាម តំណាងទទួលសញ្ញាប័ត្រអនុបណ្ឌិត។

              ក្រោយពីបញ្ចប់បរិញ្ញាប័ត្រនៅសាកលវិទ្យាវៀតណាម អូវស៊ឺពីហុង ត្រលប់មករស់នៅ តៃវ៉ាន់តាមស្វាមីរបស់ខ្លួន ហើយមានការងារជាអ្នកបកប្រែ។ ដោយសារតែទាក់ទងនឹងការងារ គាត់ក៏ចង់រៀនជំនាញជាក់លាក់កាន់តែច្រើន។ គាត់បានប្រលងចូលថ្នាក់អនុបណ្ឌិតនៃសាកល វិទ្យាល័យបច្ចេកវិទ្យាណានខាយ ក្រោមការលើកទឹកចិត្តរបស់ក្រុមគ្រួសារ។

              ក្នុងនាមជាសិស្សតំណាងទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់អនុបណ្ឌិត អូវស៊ឺពីហុង បញ្ជាក់ ទាំងសប្បាយចិត្តថា សង្ឃឹមថាអ្វីដែលបានរៀននឹងអាចជួយមនុស្សចាស់ជរាកាន់តែច្រើន។

留下回應
驗證碼
回到頁首