跳到主要內容區塊 :::
焦點新聞-內頁
::: 跳至下方選單區

មន្ត្រីពាណិជ្ជកម្មជំរុញឲ្យ SME ពង្រឹងការវេចខ្ចប់

2014-07-28 10:10

ភ្នំពេញៈ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) គួរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​ការ​វេច​ខ្ចប់​ផលិត​ផល​ដើម្បី​អាច​ឈាន​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា​វេច​ខ្ចប់ និងកែ​លម្អ សម្រាប់​ឧស្សាហកម្ម​ម្ហូប​អាហារ លោក ឈួន ដារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លើក​ឡើង​ថា ការ​វេច​ខ្ចប់​ប្រកប​ដោយ​សោភណភាព​មាន​សារៈ​សំខាន់​ជួយ​ឲ្យ​អ្នក​ផលិត​ក្នុង​ស្រុក​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ។

លោក​ថ្លែង​ថា៖ «ទាំង​កសិករ ទាំង​ពាណិជ្ជករ​តែង​ចង់​នាំ​ចេញ​ទៅ​កាន់​បរទេស​ឲ្យ​បាន​ច្រើន និង​បាន​តម្លៃ​ខ្ពស់ ហើយ​តែង​តែ​ប្រាប់​មក​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​រក​ទីផ្សារ​ឲ្យ។ ដូច្នេះ​កត្តា​ដែល​នាំ​ចេញ​បាន​នោះ​គឺ​ការ​វេច​ខ្ចប់​នេះ​ហើយ ដែល​សំខាន់ ទាល់​តែ​យើង​វេច​ខ្ចប់​ឲ្យ​ល្អ​ដូច​នៅ​ប្រទេស​គេ​ដែរ ទើប​គេ​ទិញ​យក​ទៅ​បរិភោគ»។សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល អាស៊ាន-កូរ៉េ (AKC) បាន​ឲ្យ​ដឹង​ថា ខណៈ​កម្ពុជា​មាន​ផលិត​ផល​ពាក់​ព័ន្ធ​និង​កសិកម្ម និង​ផលិតផល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​នៅ​មាន​កម្រិត វា​នៅ​តែ​ជា​ឧបសគ្គ​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស។

留下回應
驗證碼
回到頁首